នាវាសុីស្តារវ័ន (SEA STAR 1) បានបង្ហាញអំពីសមិទ្ធផលថ្មីមួយទៀត នៃការបន្ថែមតំណភ្ជាប់ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដែលនឹងចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

កំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ តាមរយៈពិធីស្វាគមន៍ដំណើរមកដល់ នៃនាវាសុីស្តារវ័ន (SEA STAR 1) របស់ក្រុមហ៊ុន Mediterranean Shipping (Cambodia) មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានបង្ហាញអំពីសមិទ្ធផលថ្មីមួយទៀត នៃការបន្ថែមតំណភ្ជាប់ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដែលនឹងចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្ដែងនៅចំណតផែកុងតឺន័រ លេខ ៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវេលាម៉ោង ៤ រសៀល ថ្ងៃសុក្រ ១១ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំប្រារព្ធពិធីស្វាគមន៍ដំណើរមកដល់ នៃនាវាសុីស្តារវ័ន (SEA STAR 1) របស់ក្រុមហ៊ុន Mediterranean Shipping (Cambodia) មកកាន់ កសស ក្រោមអធិបតីភាព លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង លោក លូ គឹមឈន់ ...