នគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ ២១នាក់ ជាមុខសញ្ញាដែលបានបង្កអសន្តិសុខ ដេញកាប់គ្នា បង្កចលាចលខូចសណ្ដាប់ធ្នាប់សង្គមនិងប្លន់យកម៉ូតូ ចំនួន ៧ករណី

ខេត្តត្បូងឃ្មុំ ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈនេះថា ក្មេងទំនើង១ក្រុមត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពដោយស្ថានទម្ងន់ទោស។ ពួកគេត្រូវបានកសាងសំណុំរឿងជូនទៅសាលាដំបងខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនីតិវិធី។ មន្ត្រីនគរបាលខេត្តនិយាយថា អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នគរបាល នៃអធិការដ្ឋាននគតបាលក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាប ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនានិងករណីមានស្ថានទម្ងន់ទោស ចំនួន ៧ករណី ឃាត់ខ្លួនសរុបបាន ២១នាក់ (ក្នុងនោះដែរ ៧នាក់ ត្រូវបានឃាត់ខ្លួន ករណីក្មេងទំនើង កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ )៖ ១-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៦ ពាក់ស្លាកលេខ ...