តើរាជរដ្ឋាភិបាលគួរដោះលែងអ្នកដែលមានទោសដោយប្រើសិទ្ធិសេរីភាពបញ្ចេញមតិស្របច្បាប់ ហៅថាអ្នកទោសមនសិការម្តងម្នាក់ ឬទាំងអស់គ្នា? កាលពីថ្ងៃពុធ លោក ម៉ែន ណាត អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ផ្តល់គំនិតថា រាជរដ្ឋាភិបាលគួរដោះស្រាយបញ្ហាផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ តាមរយៈការដោះលែងជនជាប់ពន្ធនាគារដោយអយុត្តិធម៌ទាំងអស់ ដើម្បីនាំមកនូវសាមគ្គីភាព និងឯកភាពជាតិជាមុន។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យជឿនលឿន លោក សួន រីដា ជឿជាក់ថា ការផ្សះផ្សា និងការបង្រួបបង្រួមជាតិ នឹងកើតមានយ៉ាងពិតប្រាកដ បើរាជរដ្ឋាភិបាលខ្មែរស្នើព្រះមហាក្សត្រព្រះរាជទានលើកលែងទោសជាទ្រង់ទ្រាយធំនោះ ដែលមានប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី រួមទាំងអ្នកទោសសង្គម និងអ្នកទោសនយោបាយដទៃទៀត។ លោក សួន រីដា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ កុម្ភៈ នេះថា បើពិតមានថ្ងៃនោះមែន ក៏ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា អំពីការផ្សះផ្សា និងការបង្រួបបង្រួមជាតិរវាងខ្មែរនិងខ្មែរដែរ ព្រោះមិនថាតែពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយទេ សូម្បីមជ្ឈដ្ឋានអន្តរជាតិ ក៏នឹងសាទរចំពោះការលើកលែងទោសដល់អ្នកទោសមនសិការទាំងនោះដែរ។ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ អតីតប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន […] The post រដ្ឋាភិបាលដោះលែងប្រធានគណបក្សប្រជែងម្នាក់ ខណៈអ្នកនយោបាយចង់ឱ្យដោះលែងទាំងអស់ appeared first on The Cambodia Daily Khmer .