ក្រសួងការពារជាតិនៃប្រទេសកម្ពុជា អះអាងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅសង្កេតការណ៍អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបទឈប់បាញ់គ្នាចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ កុម្ភៈ នេះថា ក្រុមសម្របសម្រួល (CLG) ខាងខ្មែរ បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពខូចខាតជាក់ស្តែងនៅលើទីតាំងផ្ទាល់នៅតំបន់ប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ នេះ។ អ្នកនាំពាក្យដដែលអះអាងថា ចាប់តាំងពីពេលបទឈប់បាញ់ចូលជាធរមានមក ប្រទេសកម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់គ្នា សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅផងដែរ។ កាលពីថ្ងៃទី២៤ កុម្ភៈ កាសែត Thai Enquirer បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក […] The post ក្រុមអ្នកសង្កេតការណ៍អាស៊ានទៅពិនិត្យប្រាសាទព្រះវិហារ ក្រោយខ្មែរចោទថៃ ថៃចោទខ្មែរ appeared first on The Cambodia Daily Khmer .