តើលោកត្រាំ ចង់ផ្តួលរំលំរបបផ្តាច់ការអ៊ីរ៉ង់ ឬត្រឹមតែ​ចាប់បង្ខំឲ្យអ៊ីរ៉ង់បោះបង់​ចោល​​នុយក្លេអ៊ែរ?

បន្ទាប់ពី​ចាប់ផ្តើម​បើកការវាយ​ប្រហារ​ទម្លាក់គ្រាប់ទៅលើអ៊ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍ទី​២៨​កុម្ភៈ​ លោកដូណាល់ ត្រាំ បានបង្ហោះ​សារវីដេអូមួយ ដោយបានប្រកាសហៅប្រជាជនអ៊ីរ៉ង់​ ឲ្យ​ក្រោកឈរឡើងផ្តួលរំលំរបបផ្តាច់ការ​អ៊ីស្លាមអ៊ីរ៉ង់។ តើអ្វីទៅ​ជាកម្មវត្ថុពិតប្រាកដ របស់​លោកដូណាល់ ត្រាំ ? ផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់ ឬ ក៏ត្រឹមតែចាប់បង្ខំឲ្យរបបផ្តាច់ការ​នេះ បោះបង់ចោល​មហិច្ឆតានុយក្លេអ៊ែរ?