តើប្រតិបត្តិការអាមេរិក-អ៊ីស្រាអែល​ ​វាយប្រហារអ៊ីរ៉ង់ អាចបង្កផលប៉ះពាល់អ្វីខ្លះ​មកលើវិស័យប្រេង?

ប្រតិបត្តិការវាយប្រហារ​ទៅលើអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក​និងអ៊ីស្រាអែល កំពុងធ្វើ​ឲ្យ​មានការព្រួយ​បារម្ភជាខ្លាំង អំពីការរីករាលដាលភ្លើងសង្គ្រាម​ទូទាំងតំបន់ដើមបូព៌ា។ ក្រុមហ៊ុន​អាកាសចរណ៍សឹងទាំងអស់ដែលមានគោលដៅទៅតំបន់នេះ បាន​លុបចោលជើងហោះហើរជាបន្តបន្ទាប់។ លើសពីបញ្ហា​ចរាចរណ៍​ផ្លូវអាកាស ស្ថានការណ៍​នេះ​ក៏អាចបង្កការប៉ះពាល់ខ្លាំង​ ទៅលើការដឹកជញ្ជូនប្រេង​។ ច្រកសមុទ្រអរមូហ្ស (Ormuz) ដែលស្ថិតនៅមុខផ្ទះអ៊ីរ៉ង់ គឺជាច្រក​ចេញចូល​ដ៏សំខាន់នៃការដឹកជញ្ជូនប្រេង​ពិភពលោក​។​ អ៊ីរ៉ង់ក៏ជាប្រទេសផលិត​ប្រេងមួយដ៏ធំដែរ។