តំបន់ដើមបូព៌ាកំពុងប្រឈមនឹងភាពហិង្សាជាថ្មី ក្រោយពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាផ្លូវអាកាសវាយប្រហារលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់បាញ់មីស៊ីលតបតវិញ សំដៅលើប្រទេសជាច្រើននៅក្នុងតំបន់។ នៅចំពោះមុខវាយប្រហារគ្នានេះ អង្គការសហប្រជាជាតិ ក្រុមមហាអំណាចតូច-ធំ បណ្តាប្រទេសជិតខាងឆ្ងាយឬជិត បានបញ្ចេញប្រតិកម្មបន្តបន្ទាប់គ្នាដោយមិនបង្អង់ ខ្លះបរិហារ ខ្លះស្រែកទាមទារសុំឱ្យបញ្ឈប់ជាបន្ទាន់សកម្មភាពហិង្សា ខ្លះណែនាំឱ្យភាគីជម្លោះអត់ធ្មត់ចេះមានហេតុផល ខ្លះស្នើធ្វើជាអន្តរការី។