Yamal ស៊ុតបាលបានHat-trick ជាលើកដំបូងជួយ Barca នាំមុខ បួន ពិន្ទុដាច់ក្នុងការប្រកួតដណ្តើមពាន LaLiga

កីឡាករវ័យក្មេងLamine Yamal រកបានបីគ្រាប់ក្នុងមួយប្រកួត (Hat-trick)ដំបូងក្នុងអាជីពរបស់គាត់ ខណៈដែល Barcelona បានយកឈ្នះក្រុមភ្ញៀវ Villarreal ក្នុងលទ្ធផល 4-1 ក្នុងក្របខណ្ឌ LaLiga កាលពីថ្ងៃសៅរ៍ ដើម្បីទម្លាក់ក្រុម Real Madrid ឱ្យតាមពីក្រោយចំនួនបួនពិន្ទុនៅលើកំពូលតារាង។ Barcelona មាន 64 ពិន្ទុ ខណៈក្រុមលេខ 2 Real មាន 60 ពិន្ទុមុនការប្រកួតក្នុងផ្ទះរបស់ពួកគេជាមួយ Getafe នៅថ្ងៃចន្ទ។ ចំណែកVillarreal នៅតែជាចំណាត់ថ្នាក់លេខ៣ឈរឆ្ងាយមាន51ពិន្ទុ។ ការប្រកួតនេះពោរពេញដោយភាពតានតឹង  បើទោះបីលទ្ធផលមិនបង្ហាញអស់ពីភាពរំភើបក៏ដោយ។ Villarreal បង្កើតឱកាសជាច្រើន និងបង្ហាញចំណុចខ្សោយការពាររបស់ Barcelona ជាបន្តបន្ទាប់ ប៉ុន្តែពួកគេបានទទួលបរាជ័យដោយទម្រង់លេងដ៏អស្ចារ្យរបស់កីឡាករវ័យ 18 ឆ្នាំ Yamal។ Yamal បើកការស៊ុតនាំមុខនៅនាទី 28 បន្ទាប់ពី Fermin Lopez ដណ្តើមបាល់ពី Pape Gueye ហើយបញ្ជូនឱ្យ Yamal បញ្ចប់បាល់ទាបចូលជ្រុងឆ្វេង។ 9 ...