បង្ក្រាបករណីគ្រឿងញៀន នឹងឃាត់ខ្លួនមុខសញ្ញា ជានារី ២នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០១ខែមីនាឆ្នាំ ២០២៦ បានបញ្ជូនជនសង្ស័យជាស្ត្រីពីរនាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញ ដូរនិងប្រើប្រាស់គ្រឿងញៀន។ ប្រភពបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជាណែនាំយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រីម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៣:១៥ នាទីរសៀល នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ ជាស្រ្តីបាន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅ ក្នុងភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យជាស្ត្រីទាំងពីរនាក់រួមមាន៖ទី១-ឈ្មោះ វ៉ាត នី ភេទស្រី អាយុ២២ឆ្នាំ មុខរបរពុំពិតប្រាកដ មានទី លំនៅបច្ចុប្បន្ន ភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះ ផល ស្រីមុី ភេទស្រី អាយុ៣១ ឆ្នាំ មុខរបរពុំពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ...