សមត្ថកិច្ចចម្រុះបង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសដូចគ្នាចំនួន២នាក់នៅខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះប្រតិបត្តិការជួយ សង្គ្រោះជនរងគ្រោះករណីចាប់ជំរិត ស្ថិតនៅចំណុចផ្ទះលេខ៤៩៥ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានជួយសង្គ្រោះជនរងគ្រោះម្នាក់ជាជនជាតិបង់ក្លាដេសឱ្យរួចផុតពីការបង្ខាំងធ្វើទុក្ខបុកម្នេញក្នុងសំបុកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា ខណៈជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន២ នាក់ត្រូវបានឃាត់ខ្លួន និង២នាក់ទៀតកំពុងរត់គេខ្លួន។ ការបង្ក្រាបនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងថា មានករណី បង្ខាំង ធ្វើទារុណកម្ម ជំរិតយកលុយបានសម្រេចចំនួន៥០០០ដុល្លារ ដោយជនសង្ស័យចំនួន៤នាក់ជនជាតិបង់ក្លាដេស ។ រងគ្រោះបានប្រាប់សមត្ថកិច្ចខណ្ឌសែនសុខថា ខ្លួនត្រូវបានចាប់ជំរិតចេញពីទីតាំង Online Scam មួយកន្លែង ដែលខ្លួនធ្វើការ មានទីតាំងស្ថិតនៅផ្ទះលេខ G31 ផ្លូវបេតុងផ្សារខេស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពីទទួលបានព័ត៌មាននេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការចុះត្រួតពិនិត្យទីតាំងផ្ទះលេខ G31 ខាងលើក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាលទ្ធផលពេលសមត្ថកិច្ចពិនិត្យឃើញថា ទីតាំងខាង លើជាប្រភេទផ្ទះល្វែង មានកម្ពស់ ៣ជាន់ ...