យុទ្ធនាការធាក់ស៊ីក្លូភ្នំពេញទៅស្ទឹងត្រែងដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងអភិរក្សស៊ីក្លូខ្មែរ

ភ្នំពេញ៖ក្រុមអ្នកធាក់ស៊ីក្លូ១០រូប បានធ្វើយុទ្ធនាការជិះស៊ីក្លូពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា បានចាប់ផ្តើមចេញដំណើរពីវិមាន ឯករាជ្យ រាជធានីភ្នំពេញហើយ។ បើតាម រដ្ឋមន្ត្រីក្រសួង ទេសចរណ៍បានថ្លែងថា យុទ្ធនាការធាក់ស៊ីក្លូចំងាយផ្លូវ ៣៧០ គ.មនេះ នឹងធានាបាននូវការការអភិរក្ស អភិវឌ្ឍន៍ ពិសេសទទួលបានគាំទ្រប្រើប្រាស់ច្រើននៅ ក្នុងសង្គមកម្ពុជា។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងក្នុងឱកាសជូនដំណើរក្រុមអ្នកធាក់ស៊ីក្លូភ្នំពេញស្ទឹងត្រែងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះថា តាមរយៈការចំណាយពេលចំនួន៦ថ្ងៃ ធ្វើយុទ្ធនាការធាក់ស៊ីក្លូពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែង លើចម្ងាយ ៣៧០គ.ម របស់ក្រុមអ្នកធាក់ស៊ីក្លូនេះ គឺរួមចំណែកផ្សព្វផ្សាយទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងជំរុញការអភិរក្ស អភិវឌ្ឍន៍ ក៏ដូចជំរុញការគាំទ្រ និងប្រើប្រាស់ស៊ីក្លូធ្វើដំណើរកាន់តែច្រើននៅក្នុងសង្គមកម្ពុជា ហើយក្រសួងទេសចរណ៍ផ្ទាល់ នឹងជំរុញការផ្តល់តម្លៃបន្ថែម ដោយជំរុញឲ្យឲ្យអាជីវកម្មទេសរណ៍ ពិសេសការីទេសចរណ៍រៀបចំកញ្ចប់ទេសចរណ៍ ដោយមានដាក់ បញ្ចូលឲ្យទេសចរអន្តរជាតិទទួលបានពិសោធន៍ធ្វើដំណើរតាមស៊ីក្លូនេះផងដែរ។ ប្រធានសមាគមស៊ីក្លូកម្ពុជា និងអ្នកធាក់ស៊ីក្លូបានថ្លែងការអរគុណជាខ្លាំងដែលក្រសួងទេសចរណ៍ជំរុញមានព្រឹត្តិការណ៍ធាក់ស៊ីក្លូភ្នំពេញ ស្ទឹងត្រែង ហើយតាមរយៈយុទ្ធនាការធ្វើដំណើរតាមស៊ីក្លូ រួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ ទាក់ទាញទេសចរទស្សនាភ្នំពេញ និងខេត្តស្ទឹងត្រែងឲ្យបានច្រើន ពិសេសជំរុញការគាំទ្រប្រើប្រាស់សេវាធ្វើដំណើរតាមស៊ីក្លូ ខណៈ បច្ចុប្បន្នការប្រើប្រាស់ ការធ្វើដំណើរតាមស៊ីក្លូរបស់ប្រជាពលរដ្ឋខ្មែរហាក់មានធ្លាក់ចុះ និងមានការប្រើប្រាស់ច្រើន រកចំណូលបានច្រើន ...