ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំបានកោះហៅក្មេងទំនើងចំនួន៧នាក់ បន្ទាប់ពីបង្ហោះហ្វេសប៊ុកតាមបណ្តាញសង្គមធ្វើអោយប៉ះពាល់ ដល់សន្តិសុខសង្គម ដោយបានបង្ហោះរូបភាពជាក្រុមក្មេងទំនើងនិងសរសេរជាលាយលក្ខណ៍អក្សរនិយាយឌឺដង ។ មន្ត្រីនគរបាលស្រុកស្វាយជ្រំ បានអោយដឹងថា ក្មេងទំនើងទាំងនោះមានឈ្មោះដូចខាងក្រោម: ១.ឈ្មោះប៊ូ លីឌីភេទប្រុស អាយុ១៦ឆ្នាំ ២.ឈ្មោះណាង មីនាភេទប្រុស អាយុ១៦ឆ្នាំ៣.ឈ្មោះអ៊ុន សុីមុីភេទប្រុស អាយុ១៧ឆ្នាំ៤.ឈ្មោះថន ចេកភេទប្រុស អាយុ១៧ឆ្នាំ៥.ឈ្មោះថន ចូចភេទប្រុស អាយុ១៧ឆ្នាំ ៦.ឈ្មោះគង់ ចាន់វិតភេទប្រុស អាយុ១៦ឆ្នាំ និងទី៧.ឈ្មោះបុិន ទាវ ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៧នាក់មានទីលំនៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ប្រភពបញ្ជាក់ទៀតថា នៅថ្ងៃទី០១ខែមីនាឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានចេញលិខិតកោះហៅក្មេងទំនើងចំនួន៧នាក់ដែលបានបង្កើតផេក ១.ឈ្មោះSL.៣២៣២ ២.ឈ្មោះpageb brora បង្ហោះហ្វេសប៊ុកតាមបណ្តាញសង្គមធ្វើអោយប៉ះពាល់ ដល់សន្តិសុខសង្គម ដោយបានបង្ហោះរូបភាពជាក្រុមក្មេងទំនើងនិងសរសេរជាលាយលក្ខណ៍អក្សរនិយាយឌឺដង ថាបើស្រលាញ់ជីវិតកុំចូលភូមិតានូ ឃុំចំបក់ និងមានរូបភាពជាច្រើនទៀតដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះអ៊ុន សុីមុីម្ចាស់ផេក SL៣២៣២ ឈ្មោះបុិន ទាវ ម្ចាស់ផេក pageb ...