រដ្ឋបាលរាជធានីភ្នំពេញបង្ក្រាបទីតាំងហ្គេមអនឡាញខុសច្បាប់ក្នុងខណ្ឌចំការមនឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ី ២៤នាក់

ភ្នំពេញ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យនៅ អគារ Noden Hotel & Apartment ស្ថិតនៅផ្លូវលេខ៤១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រកឃើញមានការបង្កប់ការលេងហ្គេមអនឡាញខុសច្បាប់ និងបានឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីចំនួន២៤នាក់ ក្នុងនោះស្រ្តី៦នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦  ដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ គោលបំណងនៃការចុះបង្ក្រាបនេះ ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ នេះបើយយោងតាម លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ បច្ចុប្បន្ន ជនសង្ស័យទាំង ២៤នាក់ និងវត្ថុតាង រួមមានៈ កុំព្យូទ័រយួរដៃ១៩ គ្រឿង និងទូរសព្ទដៃ ៦៨គ្រឿងនិងលិខិតឆ្លងដែនចំនួន ២៤ច្បាប់ ត្រូវបានបញ្ជូនទៅកាន់ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត ...