រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេព្រួតវាយបណ្តាលឲ្យបែកក្បាលហូរឈាម ផ្តេីមចេញពីផឹកស្រាស្រវឹងឈ្លោះប្រកែកគ្នា ហេីយត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង០៣ម៉៤០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៥ ខាងជើងស្ពានជ្រោយចង្វារ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ បេីតាមសមត្ថកិច្ចជំនាញខណ្ឌដូនពេញបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡេីងដោយជនសង្ស័យចំនួន០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ យកដុំថ្មវាយ ទៅលេីជនរងគ្រោះឈ្មោះ សួន ស៊ីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ បណ្តាលឲ្យបែកក្បាលហូរឈាម ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ ។ សមត្ថកិច្ចបានបន្តទៀតថា ក្រោយធ្វេីសកម្មភាពរួចជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ សមត្ថកិច្ចក៏បានកំណត់អត្តសញ្ញាណ និងបន្តធ្វេីការស្រាវរហូតដល់វេលាម៉ិង០៩ម៉៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ទេីបធ្វេីការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះពៅ ដារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។ គួរបញ្ជាក់ផងដែរថាក្នុងហេតុការណ៍វាយតប់គ្នានោះដែរ ជនសង្ស័យបានបាត់ទូរស័ព្ទ ចំនួន០១គ្រឿងផងដែរ ។ ដោយ÷ចន្ទ លីហ្សា