អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) រាយការណ៍ថាគិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្នុងរាជធានី-ខេត្តទាំង ២៥ មានពលរដ្ឋខ្មែរជិត ១០០នាក់ (៧៦នាក់) មានអាយុចន្លោះពី ២០ឆ្នាំទៅ ៧៨ឆ្នាំ ត្រូវបានឃុំខ្លួននៅពន្ធនាគារដោយសារការបញ្ចេញមតិពាក់ព័ន្ធនឹងជម្លោះព្រំដែន ព្រមទាំងបញ្ហាសង្គមផ្សេងៗ។ អង្គការលីកាដូ បានចេញរបាយការណ៍របស់ខ្លួននៅថ្ងៃទី២៧ កុម្ភៈ ដោយដាក់ចំណងជើងថា «២០២៥ គឺជាឆ្នាំដ៏អាប់អួរនៃសេរីភាពក្នុងការបញ្ចេញមតិ» ព្រោះអាជ្ញាធរភាគច្រើនប្រើប្រាស់បទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដើម្បីចោទប្រកាន់លើពលរដ្ឋទាំងនោះ ដែលបទចោទនេះអាចនឹងឱ្យពួកគេជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ។ ជាងនេះទៀត អាជ្ញាធរក៏បានប្រើប្រាស់បទចោទដែលពាក់ព័ន្ធនឹងសន្តិសុខជាតិផងដែរ រួមមាន បទចោទ «រួមគំនិតក្បត់» និងបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» ខណៈពលរដ្ឋចំនួន ១០នាក់ដែលរងនូវបទចោទនេះ នឹងត្រូវប្រឈមការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ឬ ១៥ឆ្នាំ បើរកឃើញថាមានទោស។ ប្រភពដដែល លើកឡើងថា ក្នុងចំណោមពលរដ្ឋទាំង ៧៦នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារ យ៉ាងតិចមានពលរដ្ឋជាង ៣០នាក់ (៣៣នាក់) មានទំនាក់ទំនងជាមួយនឹងគណបក្សជំទាស់ ក្នុងនោះក៏មានមន្ត្រីមកពីគណបក្សជំទាស់ដែលជាប់ឆ្នោតចំនួន ៦នាក់ផងដែរ។ លើសពីនេះ ក៏មានជាអ្នកសារព័ត៌មានចំនួន […] The post ពលរដ្ឋជិត ១០០នាក់ត្រូវជាប់ឃុំដោយបទចោទប្រកាន់ពេញនិយមនៅកម្ពុជា ពាក់ព័ន្ធការបញ្ចេញមតិអំពីបញ្ហាព្រំដែននិងសង្គម appeared first on The Cambodia Daily Khmer .