អ្នកឃ្លាំមើល​ថា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្សារភ្ជាប់​ការ​អប់រំ​មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្ដោត​តែ​លើ​ការ​ផាក​ពិន័យ​តែ​មួយ​មុខ

អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឈរ​លើ​គោលការណ៍​ដាក់​ពិន័យ​ផ្សារភ្ជាប់​នឹង​ការ​អប់រំ ក្នុង​គោលដៅ​ប្រែ​ក្លាយ​ពី​ការ​ដាក់​ទោស មក​ជា​ការ​កែប្រែ​ឥរិយាបថ មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្ដោត​ខ្លាំង​តែ​លើ​យន្តការ​ផាកពិន័យ​ជា​ប្រាក់​តែ​មួយ​មុខ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កុម្ភៈ ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ផ្ដោត​ខ្លាំង​តែ​លើ​យន្តការ​ផាកពិន័យ​ជា​ប្រាក់​តែ​មួយ​មុខ អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ផ្សេងៗ ដូចជា ការ​បាត់បង់​ទំនុកចិត្ត​ពី​ពលរដ្ឋ​លើ​មន្ត្រី​អនុវត្ត​ច្បាប់ និង​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ការ​អប់រំ​ផ្នែក​ច្បាប់​ទៅ​ដល់​ពលរដ្ឋ​ផង​ដែរ។ លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​លើកកម្ពស់​តម្លាភាព និង​ប្រសិទ្ធភាព យន្តការ​អនុវត្ត​គួរតែ​ផ្លាស់ប្ដូរ​មក​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា (Digital Tracking) ដើម្បី​កត់ត្រា​ប្រវត្តិ​កំហុស និង​អនុវត្ត​វិធានការ​តាម​កម្រិត ដោយ​ធ្វើការ​អប់រំ​ជា​មូលដ្ឋាន មុន​ឈាន​ដល់​ការ​ផាកពិន័យ ដូចជា ផ្តល់​ការ​អប់រំ និង​តម្រង់​ទិស​ចំពោះ​កំហុស​លើក​ទី​១ និង​ត្រូវ​អនុវត្ត​ទណ្ឌកម្ម​បែប​អប់រំ​ចំពោះ​កំហុស​លើក​ទី​២ មុន​នឹង​ឈាន​ទៅ​រក​ការ​អនុវត្ត​វិធានការ​ផាកពិន័យ ដែល​ជា​កំហុស​ចុងក្រោយ​នោះ។ អ្នកឃ្លាំមើល​សង្គម​រូប​នេះ​ជឿជាក់​ថា ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​ឈរ​លើ​គោលការណ៍​កត់ត្រា អប់រំ មុន​ឈាន​ដល់​ការ​ផាកពិន័យ នោះ​សមត្ថកិច្ច​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ និង​ការ​គោរព​ស្រឡាញ់​ពី​ប្រជាពលរដ្ឋ ដែល​អាច​ប្រែ​ក្លាយ​ការ​អនុវត្ត​ច្បាប់​ពី «ការ​ដាក់​ទោស» មក​ជា «ការ​កែប្រែ​ឥរិយាបថ» ប្រកប​ដោយ​ចីរភាព​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ កាលពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ […] The post អ្នកឃ្លាំមើល​ថា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្សារភ្ជាប់​ការ​អប់រំ​មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្ដោត​តែ​លើ​ការ​ផាក​ពិន័យ​តែ​មួយ​មុខ appeared first on The Cambodia Daily Khmer .