ថៃ នៅតែ​ចាត់ទុក​សម្ដី​លោក ហ៊ុន ម៉ាណែត ថា​និយាយ​ប្រតិដ្ឋ ទាំង​ដែល​កងទ័ព​ថៃ ដាក់​កុងតឺន័រ​និង​លួស​បន្លា​យក​ដី​ខ្មែរ

កងទ័ព​ភូមិន្ទ​ថៃ ចាត់ទុក​បទសម្ភាសន៍​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ថា​ជា​ការ​និយាយ​ប្រឌិត ដែល​ថា​ប្រទេស​ថៃ បាន​រំលោភ​ច្បាប់​អន្តរជាតិ និង​ប្រើ​កម្លាំង​ហួសហេតុ​ក្នុង​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នោះ។ កាសែត​ថៃ The Nation បាន​រាយការណ៍​សម្ដី​អ្នកនាំពាក្យ​កងទ័ព​ថៃ លោក វិនថៃ សុវារី (Winthai Suvaree) នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​ថា ការ​លើកឡើង​តាមរយៈ​បណ្ដាញ​សារព័ត៌មាន​បរទេស​របស់​លោក ហ៊ុន ម៉ាណែត គឺជា​ការ​បង្ហាញ​មតិ​តែ​ពី​ភាគី​កម្ពុជា​ប៉ុណ្ណោះ។ លោក វិនថៃ សុវារី ច្រានចោល​ទាំងស្រុង​នូវ​ការ​ចោទប្រកាន់​ដែល​ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​បាន​ប្រើ​ជា​ល្បែង​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ប្រទេស​ថៃ កាលពី​ដើម​ខែ​កុម្ភៈ នោះ។ រីឯ​ការ​ចោទប្រកាន់​ដែល​ថា​ថៃ​ប្រើ​កម្លាំង​ហួសហេតុ ដូចជា​ការ​ប្រើ​យន្តហោះ F-16 វាយប្រហារ​លើ​កម្ពុជា ក៏​មិនមែន​ជា​ការពិត​ដែរ ព្រោះ​ថៃ ប្រើ​វា​ដើម្បី​តែ​ការពារ​អធិបតេយ្យភាព​ថៃ ប៉ុណ្ណោះ មិនមែន​ជា​ការ​ឆ្លើយតប​ត្រឹម​ឧបទ្ទវហេតុ​ណា​មួយ​នោះ​ទេ។ ចំណែកឯ​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម ថៃ​មិន​បាន​ប្រើ​ទៅ​លើ​មនុស្ស​ឡើយ គឺ​គ្រាន់តែ​ប្រើ​ទៅ​លើ​គ្រឿង​បរិក្ខារ យានយន្ត និង​សំណង់​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ថៃ​មិនមែន​ជា​សមាជិក​អនុសញ្ញា​ហាមឃាត់​គ្រាប់បែក​ចង្កោម​នេះ​ទេ ខណៈ​អាវុធ​គីមី កងទ័ព​ថៃ មិន​បាន​ប្រើ​ដាច់ខាត។ អ្នកនាំពាក្យ​កងទ័ព​ថៃ រូប​នេះ​បដិសេធ​ថា ថៃ​មិន​បាន​ប្រើ​សំឡេង​ខ្មោច […] The post ថៃ នៅតែ​ចាត់ទុក​សម្ដី​លោក ហ៊ុន ម៉ាណែត ថា​និយាយ​ប្រតិដ្ឋ ទាំង​ដែល​កងទ័ព​ថៃ ដាក់​កុងតឺន័រ​និង​លួស​បន្លា​យក​ដី​ខ្មែរ appeared first on The Cambodia Daily Khmer .