សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ចូលជួបសម្ដែងការគួរសម

ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកស្រី Louise Mushikiwabo ក្នុងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាសាជាថ្មី ក្នុងឱកាសលោកស្រីបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានចាត់ទុកវត្តមានលោកស្រីថាជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែក លើកទឹកចិត្ត និងគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ។ លោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានអរគុណចំពោះសម្តេចតេជោ និងការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះលោកជំទាវនិងគណៈប្រតិភូនៅពេលនេះ។ លោកស្រីបានរំលេចពេលដែលលោកជំទាវបានអញ្ជើញមកដល់កម្ពុជា គឺលោកស្រីបានឃើញពីភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ...