ទីក្រុងតេហេរ៉ង់៖ បើតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News បាននិយាយថា សមាគមអឌ្ឍចន្ទក្រហមអ៉ីរ៉ង់ (Iranian Red Crescent) បានចេញរបាយការណ៍នាថ្ងៃចន្ទនេះថា មនុស្សសរុប ៥៥៥នាក់ បានបាត់បង់ជីវិតនៅទូទាំងប្រទេសអ៉ីរ៉ង់ ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានផ្ទុះឡើងកាលពីពីរថ្ងៃមុន។ តាមរយៈសារបង្ហោះនៅលើតេឡេក្រាម ស្ថាប័នមនុស្សធម៌មួយនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីការវាយប្រហារភេរវកម្មរបស់អាមេរិក និងរបប Zionists (អ៉ីស្រាអែល) លើតំបន់ផ្សេងៗនៃប្រទេសយើង…មកទល់ពេលនេះ ទីក្រុងចំនួន១៣១ បានរងផលប៉ះពាល់ ហើយជាអកុសល ជនរួមជាតិរបស់យើងចំនួន ៥៥៥នាក់ បានបាត់បង់ជីវិត»។ ដោយឡែកស្នងការដ្ឋាននគរបាលនៅទីក្រុងតេអេរ៉ង់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារតាមច្រកអាកាសលើរដ្ឋធានីប្រទេសអ៊ីរ៉ង់មួយនេះ ។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររលកថ្មីនៅទូទាំងអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យដែលជាថ្ងៃទី ២នៃការយុទ្ធនាការយោធារបស់ពួកគេ ដើម្បីផ្តួលរំលំរបបប្រទេសមួយនេះ ដែលបានធ្វើឲ្យតំបន់មជ្ឈិមបូព៌ា ធ្លាក់ក្នុងជម្លោះក្នុងតំបន់ថ្មីដោយគ្មានពេលវេលាច្បាស់លាស់ ឬលទ្ធផលនោះឡើយ ។ សូមជម្រាបជូនថា អំពើហិង្សាថ្មីកាលពីថ្ងៃអាទិត្យ បានកើតមានឡើង ស្របពេលវោហាសាស្រ្តដ៏ក្តៅគគុកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ថា ការកើនឡើងភាពតានតឹងនឹងកើតមាន ក្នុងរយៈពេលប៉ុន្មានម៉ោង និងប៉ុន្មានថ្ងៃខាងមុខនេះ ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald ...