បន្ទាយមានជ័យ៖ ជនសង្ស័យ៤នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី នេះបើយោងតាមព័ត៌មានដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ។ សូមរំលឹកថាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ១-ឈ្មោះ ចាប ចំរើន ហៅ មើន ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ហង្ស រស្មី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ, ៣-ឈ្មោះ ឈុំ ចំរើន ហៅ ង៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ៤-ឈ្មោះ រ៉េត ដានិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ...