លោក Wang Huning អញ្ជើញជាអធិតីក្នុងពិធីបិទ កិច្ចប្រជុំគណៈអចិន្ត្រៃយ៍លើកទី១៥ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ និងថ្លែងសុន្ទរកថា

អន្តរជាតិ : នារសៀល​ថ្ងៃទី២ ខែ​មីនា ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​លើកទី ១៥  នៃ​​សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន​នីតិកាលទី ១៤ ​​​បានបិទបញ្ចប់​នៅ​ក្រុងប៉េកាំង​ ​​។  ​លោក Wang Huning ​សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ​នៃគណៈ​កម្មា​ធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន ​និងជា​ប្រធានសភាប្រឹក្សានយោបាយប្រជាជន​ទូទាំង​ប្រទេស​ចិន ​បានអញ្ជើញជាអធិតី ​​និង​ថ្លែង​សុន្ទរកថា​​។ លោក Wang Huning ​បាន​ថ្លែងថា ​​​មួយឆ្នាំកន្លង​ទៅ  ​​​ការងារគ្រប់វិស័យ​របស់សភាប្រឹក្សានយោបាយប្រជាជន​ទូទាំង​ប្រទេស​ចិនទទួលបាន​​ការរីក​ចម្រើន​ថ្មី​។ ​ឆ្នាំ ២០២៦ ​សភាប្រឹក្សានយោបាយប្រជាជន​​គួរ​ចាត់ទុក​គំនិត​សង្គមនិយម​មាន​​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​​របស់​លោក Xi Jinping  ​ជាការណែនាំ​​ចង្អុលបង្ហាញ ស្វែងយល់ឲ្យបានជ្រាលជ្រៅ​អត្ថន័យ​លក្ខណៈសម្រេច​នៃ​«ការកំណត់​ចំនួនពីរ» ​​​ ​​អនុវត្តយ៉ាងម៉ឺងម៉ាត់​នូវ​«ការគាំពារ​ចំនួនពីរ »    ​ ​​ផ្តោតសំខាន់លើ​ភារកិច្ច​មជ្ឈិម​​បក្ស​​និង​រដ្ឋ​  ​ផ្តល់​មតិយោបល់សម្រាប់​​អនុវត្ត​ផែនការ​ជាតិ ៥ ឆ្នាំទី ១៥ ​, ​ខិតខំ​ប្រឹងប្រែង​ដើម្បី​​ត្រៀម​​រៀបចំ​ឱ្យ​បាន​ល្អ​​នូវ​​​កិច្ចប្រជុំ​លើកទី ៤ ​នៃ​មហាសន្និបាត​សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន​នីតិកាលទី១៤​​។ កិច្ចប្រជុំ​​បាន​អនុម័ត​របៀបវារៈ​ ​សេចក្តីព្រាង​​នៃរបាយការណ៍​ការងារ​​ពាក់ព័ន្ធ​របស់​កិច្ច​ប្រជុំ​លើក​ទី​ ៤ ​នៃ​មហាសន្និបាត​សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន​នីតិកាលទី១៤​​៕ ប្រភព : (CCFR)