រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង៖ កោតសរសើរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណែត និងកត់សម្គាល់ថា កម្ពុជា ជាប្រទេសតូចមួយដែលបានលុបចោលទោសប្រហារជីវិត ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស

ប្រទេសបារាំង៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ លោក Jean-Noël BARROT រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង។ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការអភិវឌ្ឍទំនាក់ទំនង និងបញ្ហាមួយចំនួន ដើម្បីជា ប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ ទំនងរវាងកម្ពុជា និងបារាំង ឱ្យដល់កម្រិតខ្ពស់បំផុត។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើង ពីសារៈសំខាន់ពីការចូលរួមរបស់វិស័យសាធារណៈ និងឯកជន ក្នុងការបង្កើតគម្រោងធំៗក្នុងវិស័យអាទិភាព មួយចំនួន ដូចជា វិស័យការពារជាតិ ថាមពល កសិកម្ម សុខាភិបាល បច្ចេកវិទ្យាថ្មីៗ និងការអភិរក្ស បេតិកភណ្ឌ។ សម្រាប់កិច្ចសហប្រតិបត្តិការវប្បធម៌ រដ្ឋមន្ត្រីទាំងពីរបានសម្តែងការស្វាគមន៍ការរៀបចំពិធីសម្ពោធ បិទការដ្ឋានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ស្ថិតនៅក្នុងបរិវេណតំបន់រមណីដ្ឋានអង្គរ ខេត្តសៀមរាប ដែលបានបង្ហាញពីភាពស៊ីជម្រៅនៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ...