នៅថ្ងៃចន្ទ ទី២ មីនា នេះ ជាថ្ងៃទីបីនៃសង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមអាមេរិក-អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ ស្នូរផ្ទុះបានលាន់ឮសាជាថ្មីនៅតាមបណ្តាទីក្រុងនៃក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ និងប្រទេសអ៊ីស្រាអែល គឺជាការវាយប្រហាររបស់អ៊ីរ៉ង់ ដែលបន្តបាញ់មីស៊ីល និងដ្រូន ដើម្បីសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសរួមគ្នារវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន។ បណ្ដាញសារព័ត៌មាន Al Jazeera ចុះផ្សាយសំឡេងផ្ទុះខ្លាំងៗនៅក្នុងប្រទេសគុយវ៉ែត បារ៉ែន នៅទីក្រុងដូហា នៃប្រទេសកាតារ និងនៅទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលសុទ្ធតែជាប្រទេសអារ៉ាប់ មានមូលដ្ឋានទ័ពអាមេរិក។ បើតាមកងទ័ពអ៊ីស្រាអែល អ៊ីរ៉ង់បានបន្តបាញ់មីស៊ីលបន្ថែមទៀតមកលើអ៊ីស្រាអែល និងបានណែនាំឱ្យប្រជាជនរត់ទៅជ្រកកោនតាមកន្លែងមានសុវត្ថិភាពដែលរដ្ឋាភិបាលបានរៀបចំ។ ចូលដល់សង្គ្រាមថ្ងៃទី៣ អ៊ីស្រាអែល និងអាមេរិក កំពុងបន្តការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនលើប្រទេសអ៊ីរ៉ង់ យ៉ាងខ្លាំង។ ការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ បានបង្កសំឡេងផ្ទុះជាច្រើនបានបន្លឺឡើងយ៉ាងកក្រើកក្នុងទីក្រុងតេហេរ៉ង់ ខណៈយោធាអ៊ីស្រាអែល បានប្រកាសថា ខ្លួនកំពុងវាយប្រហារកម្ទេចគោលដៅភេរវករចំកណ្តាល «បេះដូង» នៃរដ្ឋធានីតេហេរ៉ង់។ កងទ័ពអាកាសអ៊ីស្រាអែល បានបើកប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីដណ្តើមប្រៀបលើដែនអាកាស និងត្រួសត្រាយផ្លូវវាយលុកចូលទីក្រុងតេហេរ៉ង់ ប៉ុន្តែការវាយសងសឹករបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល កាន់តែមានសន្ទុះយ៉ាងខ្លាំង។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសនៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទៅលើគោលដៅជាច្រើនក្នុងប្រទេសអ៊ីស្រាអែល ដែលក្នុងនោះ […] The post អ៊ីរ៉ង់បន្តបាញ់មីស៊ីល និងដ្រូនសងសឹកលើអ៊ីស្រាអែល និងក្រុមប្រទេសអារ៉ាប់ដែលមានមូលដ្ឋានទ័ពអាមេរិក appeared first on The Cambodia Daily Khmer .