អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ព្រមានថា ការបិទច្រកសមុទ្រហ័រមូស (Hormuz) ជុំវិញការវាយប្រហារផ្នែកនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នាពេលនេះ នឹងធ្វើឱ្យសន្តិសុខថាមពលរបស់កម្ពុជាមានភាពផុយស្រួយកាន់តែខ្លាំង។ អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ មីនា នេះថា សម្រាប់កម្ពុជាដែលនាំចូលប្រេងពីប្រទេសសិង្ហបុរី វៀតណាម និងឥណ្ឌូនេស៊ី បានរងសម្ពាធយ៉ាងខ្លាំងលើការដឹកជញ្ជូន មុនពេលប្រេងឥន្ធនៈបានមកដល់កម្ពុជាទៅទៀត។ លោកថា ទោះបីក្រុមប្រទេសផលិតប្រេង OPEC+ បានសម្រេចបង្កើនផលិតកម្មប្រេងបន្ថែមក្នុងខែមេសា ឆ្នាំ២០២៦ ដើម្បីជួយឱ្យទីផ្សារថាមពលឱ្យមានស្ថិរភាពក៏ដោយ ក៏មិនគ្រប់គ្រាន់ដើម្បីប៉ះប៉ូវការបាត់បង់ប្រេងដ៏ច្រើនសន្ធឹកសន្ធាប់នេះដែរ ប្រសិនបើច្រកសមុទ្រ Hormuz នៅតែបន្តបិទនោះ។ លោក សេង វណ្ណលី លើកឡើងថា សន្តិសុខថាមពលរបស់កម្ពុជាមានភាពផុយស្រួយខ្លាំង ដោយសារការពឹងផ្អែកលើការនាំចូលឥន្ធនៈហ្វូស៊ីល ១០០% (Fossil fuel) សម្រាប់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ទោះបីកម្ពុជាជោគជ័យក្នុងការបង្កើនថាមពលកកើតឡើងវិញ (Renewable Energy) ដល់ ៦៣% នៃសមត្ថភាពអគ្គិសនីសរុបនៅចុងឆ្នាំ២០២៥ កន្លងទៅក៏ដោយ។ លោកបន្ថែមថា សព្វថ្ងៃនេះ កម្ពុជាប្រើប្រាស់ប្រេងក្នុងវិស័យដឹកជញ្ជូន សំណង់ និងកាត់ដេរក្នុងកម្រិតខ្ពស់ដាច់ខាត។ […] The post អ្នកឃ្លាំមើលព្រមានពីផលប៉ះពាល់ដល់សន្តិសុខថាមពលរបស់កម្ពុជា ខណៈច្រកសមុទ្រហ័រមូសត្រូវបានបិទ appeared first on The Cambodia Daily Khmer .