អ្នកឃ្លាំមើលសង្គមសម្ដែងការព្រួយបារម្ភពីសន្តិភាពរបស់កម្ពុជា បន្ទាប់ពីត្រូវបានប្រទេសថៃ យកសន្តិភាពមកដាក់លើតុ បង្ខំឱ្យកម្ពុជាបញ្ចប់ជម្លោះព្រំដែនជាមួយខ្លួន ដែលជាទង្វើគំរាមកំហែងមកលើកម្ពុជា។ អ្នកផ្តល់ប្រឹក្សាយោបល់ខាងផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ មីនា នេះថា សន្តិភាពមិនអាចមានន័យបានឡើយសម្រាប់ប្រទេសកម្ពុជា ប្រសិនបើមានការបង្កហេតុ ឬការគំរាមដោយប្រើកម្លាំងពីប្រទេសថៃ នោះ ព្រោះសន្តិភាពពិតប្រាកដមិនអាចស្ថិតក្រោមសកម្មភាពណាដែលអាចនាំទៅរកជម្លោះ ឬរំលោភអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជានោះទេ។ លោក សេក សុជាតិ លើកឡើងថា ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរដោយស្មើភាព ត្រឹមត្រូវ និងយុត្តិធម៌ ភាគីថៃ ត្រូវបញ្ឈប់សកម្មភាពបង្កហេតុ និងការគំរាមប្រើកម្លាំងមកលើកម្ពុជាបន្តទៀត ដោយភាគីទាំងពីរបើកការចរចាទ្វេភាគីតាមយន្តការដែលមានស្រាប់ ខណៈភាគីថៃ ក៏ត្រូវបញ្ឈប់ប្រើលេសផ្សេងៗដែលនាំទៅភាពតានតឹងផងដែរ។ ជាងនេះទៀត ភាគីទាំងសងខាងត្រូវប្រើយន្តការទំនាក់ទំនងបន្ទាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT “Hotline” និងក្រុមការងារពិនិត្យការពិតរួម ដើម្បីទប់ស្កាត់ការយល់ច្រឡំ និងហេតុការណ៍ចៃដន្យណាមួយ ព្រមទាំងប្រើយន្តការអាស៊ាន ឬភាគីទីបីជាអព្យាក្រឹតផងដែរ បើស្ថិតក្នុងករណីចាំបាច់ និងបន្ទាន់ណាមួយនោះ។ អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជារូបនេះ អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់គោរពច្បាប់អន្តរជាតិ រក្សាភាពអត់ធ្មត់ និងរួមចំណែករក្សាសន្តិភាពពិតប្រាកដ ដើម្បីសុវត្ថិភាព និងអនាគតល្អរបស់ប្រជាជនប្រទេសទាំងពីរ ព្រោះការគំរាមរបស់ភាគីថៃ […] The post អ្នកឃ្លាំមើលបារម្ភពីជម្លោះព្រំដែនបន្ទាប់ពីភាគីថៃ បង្ខំឱ្យកម្ពុជាទទួលយកសន្តិភាពក្រោមការគំរាមកំហែងរបស់ខ្លួន appeared first on The Cambodia Daily Khmer .