រាជបណ្ឌិត្យសភាកម្ពុជា រិះគន់ថា បើលើកក្មេងទំនើងឱ្យធ្វើជាសន្តិសុខភូមិ ឬប្រជាការពារភូមិ ក្រសួងមានសមត្ថកិច្ចក៏គួរតែលើកចោរឱ្យធ្វើជាប៉ូលិសចាប់ចោរដែរ។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣ មីនា នេះថា បើអាជ្ញាធរឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ឬរាជធានី ខេត្តណាដែលគ្មានសមត្ថភាពបង្ក្រាបក្មេងទំនើង ពួកគេគួរតែចុះចេញ និងលើកក្មេងទំនើងទាំងនោះឱ្យធ្វើជាមេប៉ុស្តិ៍ អធិការស្រុក ខណ្ឌ ឬស្នងការរាជធានី-ខេត្តជំនួសវិញ មិនចាំបាច់ឱ្យធ្វើត្រឹមតែប្រជាការពារភូមិនោះទេ។ បណ្ឌិត គិន ភា លើកឡើងថា ជារឿងដែលមិនគួរនឹកឃើញ ឬនិយាយទៅរួចសម្រាប់អ្នកដែលមានគំនិតចង់ឱ្យក្មេងទំនើងទាំងនោះធ្វើការងារជាសន្តិសុខមូលដ្ឋានដែលពួកគេបានបំផ្លាញរហូតមកនោះ ប៉ុន្តែបើដូច្នេះ ក៏គួរតែលើកឱ្យពួកចោរទៅធ្វើជាប៉ូលិស ដើម្បីឱ្យពួកគេចាប់ចោរដែរ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបញ្ជាក់ថា ក្រសួងមហាផ្ទៃ គួរតែពង្រឹងសមត្ថភាពប៉ូលិសមូលដ្ឋានឡើងវិញ គឺចាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ រហូតដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ព្រោះការបង្ក្រាបក្មេងទំនើង គឺជាសមត្ថកិច្ចរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធានាភូមិ-ឃុំមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានអះអាងថា ក្រសួងមហាផ្ទៃ កំពុងសិក្សាដាក់បញ្ចូលក្រុមក្មេងទំនើងជាប្រជាការពារភូមិ ឬសន្តិសុខភូមិ បន្ទាប់ពីពួកគេត្រូវបានអប់រំកែប្រែរួច […] The post មន្ត្រីរាជបណ្ឌិត្យសភារិះគន់ការចង់លើកក្មេងទំនើងឱ្យធ្វើជាសន្តិសុខភូមិ ក៏គួរតែលើកឱ្យចោរធ្វើជាប៉ូលិសដែរ appeared first on The Cambodia Daily Khmer .