ទីក្រុងប៉ារីស៖ ជាមោទនភាពជាតិថ្មីមួយរបស់កម្ពុជា ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលជាសមាជិកជាផ្លូវការ (Governing Membership Status) របស់អង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS) នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្នុងចំណោមសមាជិកលើសពី៧០ប្រទេសជុំវិញពិភពលោក។ ការណ៍នេះ ត្រូវបានបង្ហាញឱ្យដឹងតាមរយៈលោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលកំពុងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរួមគ្នារបស់ក្រុមការងារសម្រាប់កិច្ចការធានារ៉ាប់រង និងសោធននិវត្តន៍ (WPIP) និងអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS)។ កិច្ចប្រជុំរួមគ្នានេះដែរ គឺត្រូវបានរៀបចំឡើងក្នុងព្រឹត្តិការណ៍សប្តាហ៍ទីផ្សារហិរញ្ញវត្ថុរបស់អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) នៅទីស្នាក់ការកណ្តាល នាទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីតំណាងស្ថាប័នជាសមាជិកមកពី៧០ប្រទេសជុំវិញពិភពលោក និងប្រតិភូសរុបប្រមាណ៣០០នាក់។ លោក គួច សុមាន បានថ្លែងថា៖ «តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានគណៈកម្មាធិការប្រតិបត្តិរបស់អង្គការ IOPS ពិនិត្យនិងសម្រេចឱ្យចូលជាសមាជិកជាផ្លូវការ (Governing Membership Status) នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦»។ លោករដ្ឋលេខាធិការបានបន្តថា ...