ភ្នំពេញ : បណ្ឌិត កៅ មុយថង ជឿជាក់ថា ពិភពលោកកំពុងតាមដាន មហាសន្និបាត នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន ក្នុងបរិបទ នៃភាពប្រែប្រួលភូមិសាស្ត្រនយោបាយ អសន្តិសុខ និងសង្គ្រាម ទូទាំងពិភពលោក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ កាន់តែខ្លាំង ធ្វើឱ្យពិភពលោកទាំងមូល សម្លឹងមកមើលមហាសន្និ បាត នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) នីតិកាលទី១៤ ក្នុងឆ្នាំនេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ជាហាសន្និបាត ដែលត្រូវរៀបចំឡើង នៅក្នុងខែមីនានេះ។ ថ្លែងបានប្រាប់ឲ្យដឹង កាលពីថ្ងៃទី៣ ខែមីនា, អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង ថា ក្នុងនាមជាតួអង្គសំខាន់ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល លទ្ធផល ដែលរំពឹងទុកចេញពីមហាសន្និបាតនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំង លើតុល្យភាពអំណាចសកល។ ក្នុងនោះ ចំណុចគន្លឹះដែលពិភពលោកកំពុងតាមដាន គឺ ៖ ១. ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការបែកបាក់ យុទ្ធសាស្ត្រពង្រឹងខ្លួនឯង របស់ប្រទេសចិន គឺស្តែងឡើងតាមរយៈការកំណត់គោលដៅសេដ្ឋកិច្ច និងការជំរុញ “កម្លាំងផលិតកម្ម ថ្មី” គឺជាចំណុចស្នូលដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ តាមរយៈមហាសន្និបាត ...