ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយរយៈពេលវែង វាអាចនឹងជះឥទ្ធិពលដល់អតិផរណានៅកម្ពុជា ដែលអាចធ្វើឱ្យទំនិញមួយចំនួនឡើងថ្លៃ ហើយវិស័យទេសចរណ៍កម្ពុជាក៏អាចនឹងរងផលប៉ះពាល់មួយផ្នែកតូចផងដែរ។ ជាពិសេស តម្លៃប្រេងនៅទីផ្សារកម្ពុជានិងពិភពលោក នឹងមានការកើនឡើងខ្ពស់ ប្រសិនបើសង្គ្រាមនេះនៅមិនទាន់បញ្ចប់ទាន់ពេលវេលា។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ជម្លោះយោធានៅមជ្ឈិមបូព៌ា បានធ្វើឱ្យបណ្ដាប្រទេសអ្នកលក់ប្រេងនៅទូទាំងពិភពលោក រិតត្បិតការលក់ប្រេងទៅកាន់បណ្ដាប្រទេសជាអ្នកទិញ ដើម្បីជៀសវាងកង្វះខាតការប្រើប្រាស់ប្រេងនៅក្នុងប្រទេសរបស់ពួកគេដែរ។ ជាមួយគ្នានេះ តម្លៃប្រេងឥន្ធនៈក៏អាចនឹងមានការកើនឡើងខ្លះដែរទៅតាមទីផ្សារអន្តរជាតិ ខណៈទីផ្សារបច្ចុប្បន្ននេះ កម្ពុជានាំចូលប្រេងពីសិង្ហបុរី វៀតណាម ចិន និងប្រទេសក្នុងតំបន់មួយចំនួនទៀតផងដែរ។ ទោះជាយ៉ាងណា លោកនៅតែសង្ឃឹមថា ចរន្តប្រេងចូលមកកម្ពុជានៅតែបន្តមាន និងចែកចាយឱ្យប្រើប្រាស់បានគ្រប់គ្រាន់ ប្រសិនបើសង្រ្គាមអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ លោកក៏បានសំណូមពរឱ្យមានការរិតត្បិតខ្លះចំពោះការប្រើប្រាស់ប្រេង ដោយអាចកាត់បន្ថយការធ្វើដំណើរទាំងឡាយណាដែលមិនចាំបាច់ ដើម្បីកុំឱ្យមានកង្វះខាតប្រេង។ ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ជាការពិតណាស់ សង្គ្រាមតែងនាំមកនូវផលរំខាន និងផលអវិជ្ជមាន ជាក់ស្តែងសង្គ្រាមដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា គឺស្ថិតនៅឆ្ងាយពីប្រទេសកម្ពុជា ដែលមិនបានផ្តល់ផលប៉ះពាល់ខ្លាំងដល់កម្ពុជានោះទេ។ ជារួម សង្គ្រាមនៅមជ្ឈិមបូព៌ា ធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជារួចទៅហើយ ដោយអាចប៉ហពាល់ក្នុងកម្រិតតិចតួច បើសង្គ្រាមមានរយៈពេលខ្លី ហើយក៏អាចប៉ះពាល់ខ្លាំងបើសង្គ្រាមនេះ ...