ក្រុមការងារចម្រុះបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ ខេត្ដសៀមរាប

ខេត្តសៀមរាប : នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានបន្តដឹកនាំមន្រ្ដីជំនាញ និងក្រុមការងារចម្រុះ ចុះពិនិត្យទីតាំង និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងឃុំតាសៀម និងឃុំកន្ទួត និងឃុំស្វាយលើ ក្នុងស្រុកស្វាយលើ ខេត្ដសៀមរាប។ ក្នុងឱកាសនោះ លោក អ៉ឹង គឹមលាង បានណែនាំ និងអប់រំដល់ម្ចាស់សិប្បកម្មកែច្នៃដែលខុសច្បាប់ ក្នុងករណីដែលបងប្អូនចង់បន្ដធ្វើអាជីវកម្មឡ និងចង់បន្ដទៀត ត្រូវធ្វើកិច្ចសន្យាព្រមព្រៀងឱ្យបានត្រឹមត្រូវតាមច្បាប់ និងបានតែឈើស្របច្បាប់តែប៉ុណ្ណេះ។ កន្លងមកអាជ្ញាធរ និងមន្រ្ដីជំនាញ បានធ្វើការចុះណែនាំ និងបញ្ឈប់មិនឱ្យមាន និងមិនឱ្យធ្វើសិប្បកម្មកែច្នៃខុសច្បាប់បន្ដទៀត ប៉ុន្តែពួកគាត់នៅបន្តធ្វើសិប្បកម្មកែច្នៃនេះដោយខុសច្បាប់។ ដូចនេះក្នុងនាមមន្រ្ដីជំនាញ ក្រុមការងារពាក់ព័ន្ធនឹងធ្វើការអនុវត្តតាមផ្លូវច្បាប់ដោយធ្វើការរឹបអូសម៉ាស៊ីនកែច្នៃ និងឈើខុសច្បាប់ទាំងនេះជាដាច់ខាត។ គូសបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការចុះពិនិត្យទីតាំង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាចុះអប់រំ ណែនាំ និងធ្វើកំណត់ហេតុ រឹបអូសម៉ាស៊ីនកែច្នៃ ចុះកិច្ចសន្យាបញ្ឈប់សិប្បកម្មកែច្នៃ៣ទីតាំងក្នុងភូមិអភិវឌ្ឍន៍អូរតាកុក ឃុំកន្ទួត។ ចុះដកហូតម៉ាស៊ីនកែច្នៃ និងរឹបអូសយកឈើខុសច្បាប់ចំនួន ២ទីតាំង ស្ថិតក្នុងភូមិក្រមុំបូល ឃុំកន្ទួត។ ចុះអប់រំ និងណែនាំឱ្យពលរដ្ឋដែលនៅក្នុងភូមិត្រពាំងពពេល ឃុំតាសៀម ឱ្យបញ្ឈប់ និងបិទទីតាំងឡដុតយកធ្យូង១ទីតាំង ...