លោកស្រី កែវ រ័ត្នតារា៖ ការចូលរួមរបស់ស្ត្រីមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង ក្រោមម្លប់សន្តិភាព

AKP ភ្នំពេញ៖ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦…….  លោកស្រី កែវ រ័ត្នតារា បានបញ្ជាក់ថា៖ ការចូលរួមរបស់ស្ត្រីមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង ក្រោមម្លប់សន្តិភា ដោយ សារ ឋានៈរបស់ស្ត្រីត្រូវបានលើកកំពស់។លោកស្រី កែវ រ័ត្នតារា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររាជធានីភ្នំពេញបានបញ្ជាក់បែបនេះ នៅក្នុង កម្មវិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី ការថែទាំសុខភាពភ្នែក អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ត្រូវបានធ្វើឡើង  នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ម៉ប់ សារិន  ប្រធានក្រុមប្រឹក្សារាជធានីនិង លោក ពេញ ធារម្យ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។     លោកស្រី  កែវ រ័ត្នតារា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ...