ឆបោកអនឡាញ៖ ២សប្តាហ៍ក្នុងខែកុម្ភៈ អាជ្ញាធររកឃើញជនបរទេសសង្ស័យជាង ៤០០នាក់

រយៈពេល ២សប្តាហ៍ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានរកឃើញជនបរទេសសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញសរុបចំនួន ៤១៩នាក់។ ការបន្តត្រួតពិនិត្យជនបរទេស ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញនេះ ធ្វើឡើងតែនៅក្នុងរាជធានី-ខេត្តចំនួន៧ ក្នុងចំណោមរាជធានី-ខេត្ត សរុបចំនួន២៥។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។