អង្គការភ្លែនអន្តរជាតិ៖ ចំនួនអាពាហ៍ពិពាហ៍វ័យក្មេងបានថយចុះច្រើននៅខេត្តស្ទឹងត្រែង និងរតនៈគិរី

ការរៀបការវ័យក្មេង ការចាប់បង្ខំឱ្យរៀបការ និងការរួមរស់ជាប្តីប្រពន្ធទាំងវ័យក្មេងបានថយចុះនៅខេត្តភាគឦសានរបស់កម្ពុជា។ នេះបើតាមអង្គការភ្លែនអន្តរជាតិនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងរបាយការណ៍បិទបញ្ចប់គម្រោង «ដល់ពេលត្រូវធ្វើសកម្មភាព»។