សភាចិនបើកសន្និបាតកំណត់​ផែនការ​​​​នយោបាយ​ ក្នុងបរិបទ​លំបាក​​​ផ្ទៃក្នុង​និង​សង្គ្រាម​នៅអ៊ីរ៉ង់

ថ្ងៃពុធ​ទី​៤មីនា សភាប្រជាមានិត​ចិន​​​​បានចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ ដ៏សំខាន់បំផុត​ ដើម្បី​គូសវាស​​ផែនការ​​នយោបាយ ទិសដៅ​សេដ្ឋកិច្ច​ និងការការពារជាតិ​។ កិច្ចប្រជុំនេះ ត្រូវស្ថិតនៅក្នុង​បរិបទ​អស្ថិរភាព ភូមិសាស្ត្រនយោបាយ​​អន្តរជាតិ​ ជុំវិញ​សង្គ្រាម​នៅតំបន់ដើមបូព៌ា​​។ តែ​ទោះយ៉ាងណា រដ្ឋអំណាចចិន​មិន​បានបញ្ចេញចំណាប់អារម្មណ៍អ្វីទាំងអស់ ថាតើ​វិបត្តិនេះ​ អាច​ជះ​​ផល​ប៉ះពាល់​អ្វីខ្លះ មកលើសេដ្ឋកិច្ច​ចិន​​។