បារាំង​ប្ដូរ​ទិសដៅ​នាវា​ផ្ទុក​យន្តហោះ ក្រោយពី​អ៊ីរ៉ង់​បាញ់​ដ្រូន​ចូល​មូលដ្ឋាន​ទ័ព​ក្នុង​ប្រទេស​អារ៉ាប់រួម

បារាំង សម្រេច​បញ្ជា​ឱ្យ​កង​នាវា​ផ្ទុក​យន្តហោះ Charles de Gaulle ក្រោយពី​បញ្ចប់​បេសកកម្ម​នៃ​ការ​ដាក់​ពង្រាយ​នៅ​សមុទ្រ​អាត្លង់ទិច​ខាងជើង និង​សមុទ្រ​បាល់ទិក ឱ្យ​ប្ដូរ​ទិសដៅ​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​មេឌីទែរ៉ាណេ​ខាងកើត​ភ្លាមៗ ក្រោយពី​អ៊ីរ៉ង់ បាញ់​ដ្រូន​ចូល​មូលដ្ឋាន​ទ័ព​បារាំង ក្នុង​ប្រទេស​អារ៉ាប់រួម។ បើ​តាម​ការ​ចុះផ្សាយ​របស់​វិទ្យុ​បារាំង France 24 កាលពី​ថ្ងៃទី​៣ ខែ​មីនា ឱ្យ​ដឹង​ថា វិធានការ​របស់​បារាំង ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ដ៏​ធំ​សម្បើម និង​លឿន​បំផុត ខណៈ​ភាព​តានតឹង​សន្តិសុខ​នៅ​តំបន់​មជ្ឈិមបូព៌ា​កំពុង​ឡើង​កម្ដៅ​ខ្លាំង។ ការ​សម្រេច​បញ្ជា​ឱ្យ​នាវា​ផ្ទុក​យន្តហោះ Charles de Gaulle ផ្លាស់ប្ដូរ​ទិសដៅ​នៃ​ការ​ដឹកជញ្ជូន​ទៅ​កៀក​នឹង​តំបន់​មជ្ឈិមបូព៌ា​វិញ កើតឡើង​បន្ទាប់ពី​មាន​ការ​រាយការណ៍​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ Shahed របស់​អ៊ីរ៉ង់ បាន​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​បារាំង ឈ្មោះ Camp de la Paix ស្ថិត​នៅ​ទីក្រុង Abu Dhabi ក្នុង​ប្រទេស​អារ៉ាប់រួម។ ទោះជា​យ៉ាងណា មក​ដល់​ពេលនេះ​មិន​មាន​ការ​បញ្ជាក់​ផ្លូវការ​ណា​មួយ​អំពី​ផលវិបាក ឬ​ការ​ខូចខាត​នៅឡើយ​ទេ ក្រៅពី​ការ​បញ្ជាក់​អំពី​ទីតាំង​តាម​ទិន្នន័យ​ភូមិសាស្ត្រ​ពី​ប្រភព​បើកចំហ ឬ​ហៅ​កាត់​ថា OSINT។ រហូត​មក​ទល់​ពេលនេះ ទាំង​រដ្ឋាភិបាល​បារាំង និង​រដ្ឋាភិបាល​នៃ​ប្រទេស​អារ៉ាប់រួម មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​ឧប្បត្តិហេតុ​នេះ​ទេ ហើយ​មិន​ច្បាស់​ថា​តើ​បុគ្គលិក ឬ​សម្ភារៈ​យោធា​បាន​រង​ការ​ខូចខាត​បែប​ណា​ពី​ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​អ៊ីរ៉ង់។ ចំ​ពេល​ដែល​មាន​ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល លើ​អ៊ីរ៉ង់ ប្រធានាធិបតី​បារាំង […] The post បារាំង​ប្ដូរ​ទិសដៅ​នាវា​ផ្ទុក​យន្តហោះ ក្រោយពី​អ៊ីរ៉ង់​បាញ់​ដ្រូន​ចូល​មូលដ្ឋាន​ទ័ព​ក្នុង​ប្រទេស​អារ៉ាប់រួម appeared first on The Cambodia Daily Khmer .