មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើឱ្យនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតអំពើពុករលួយ និងប្រសិទ្ធភាពការងាររបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ដើម្បីតម្លាភាព និងជួយដល់ពលករដែលចេញទៅធ្វើការនៅក្រៅប្រទេស។ មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាច្រើននាក់ បានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពការងារ កាលពីថ្ងៃពុធ សប្ដាហ៍នេះថា ប្រសិនបើរដ្ឋាភិបាលមិនបោសសម្អាតអំពើពុករលួយនៅក្នុងក្រសួងការងារ បានទេ វានឹងរាំងស្ទះដល់ពលករខ្មែរដែលស្វែងរកការងារធ្វើនៅបរទេសផង និងបង្កអំពើពុករលួយក្នុងស្ថាប័នរដ្ឋដែលនាំទៅដល់ការបំផ្លាញថវិកាជាតិយ៉ាងធ្ងន់ធ្ងរផង។ ប្រភពដដែល រៀបរាប់ថា ក្នុងពេលប្រឡងទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ម្តងៗ យ៉ាងហោចណាស់មានបេក្ខជនមកដាក់ពាក្យចន្លោះពី ២ម៉ឺននាក់ទៅ ៣ម៉ឺន ៥ពាន់នាក់ក្នុងមួយលើក ខណៈការប្រឡងត្រូវបានធ្វើឡើងពី ២ ទៅ ៣លើកក្នុង ១ឆ្នាំ ចំណែកលិខិតស្នើសុំការប្រឡង ឬពាក្យប្រឡង ក្នុងមួយសន្លឹកត្រូវបានក្រសួងការងារ លក់ទៅឱ្យបេក្ខជនទាំងនោះក្នុងមួយច្បាប់តម្លៃ ២៨ដុល្លារអាមេរិក។ ដូច្នេះ បើគិតទំហំទឹកប្រាក់សរុបពីការលក់ពាក្យប្រឡងឱ្យបេក្ខជនទាំងនេះ ក្រសួងការងារ អាចទទួលបានទឹកប្រាក់ចន្លោះពីជិត ៦សែនដុល្លារ (៥៦០០០០ដុល្លារ) ទៅជិត ១លានដុល្លារអាមេរិក (៩៨០០០០ដុល្លារ) […] The post មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ ស្នើឱ្យលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតអំពើពុករលួយរបស់លោក ហេង សួរ appeared first on The Cambodia Daily Khmer .