ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃមិនត្រឹមតែពុំបានអនុវត្តតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ប៉ុណ្ណោះ ប៉ុន្តែថែមទាំងបានកំពុងធ្វើសកម្មភាពផ្ទុយពីការ ព្រមព្រៀងដែលមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាអតីតប្រធានអាស៊ាន ទៀតផង។ ទោះបីជាភាគីទាំងពីរ ពុំបានផ្ទុះអាវុធដាក់ គ្នាក៏ដោយ ប៉ុន្តែ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក រាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ព្រមទាំងបន្តយកចិត្ត ទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជូនបច្ចុប្បន្នភាពសភាពការណ៍ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដូចខាងក្រោម៖ ១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក៧៥៧នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ ...