នាវាទេសចរណ៍ NORWEGIAN SUN ដឹកភ្ញៀវជិត ២ ពាន់នាក់ ចូលទស្សនាកម្ពុជា រយៈពេល ១ថ្ងៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦នេះ នាវាទេសចរណ៍ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង ២៥៨,៦០ ម៉ែត្រ និងទទឹង៣២,០០ ម៉ែត្រ ជម្រៅ ៨,២០ ម៉ែត្រ បានដឹកភ្ញៀវទេសចរជិត ២ ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីនុ។ នាវាទេសចរណ៍ មានគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសប្រ៊ុយណេ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨៩១ នាក់ (ស្រី ២០១ នាក់) មាន ៤៦ សញ្ជាតិ។ មានភ្ញៀវទេសចរសរុបចំនួន ១,៨៣១ នាក់ (ស្រី ១,០០៤ នាក់) មាន ៤៦ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (១,០៧៥ នាក់) និងកាណាដា (២២៣ ...