លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​លុបបំបាត់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ទាំងស្រុង​ត្រឹម​ខែ​មេសា

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាស​ជា​លើក​ទី​មួយ​ក្នុង​ការ​លុបបំបាត់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ពី​កម្ពុជា​ទាំងស្រុង ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦។ ថ្លែង​នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​ឆ្នាំ​២០២៦ ដែល​មាន​ធុរជន​រាប់​រយ​នាក់​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្លាស់ប្ដូរ​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​ជាតិ​ពី​ការ​ទប់ស្កាត់​ឱ្យ​ទៅ​ជា​ការ​លុបបំបាត់​ទាំងស្រុង​នូវ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦។ លោក ហ៊ុន ម៉ាណែត បន្ថែម​ថា ការ​ប្ដេជ្ញា​នេះ គឺជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ពង្រឹង​វិធានការ​ច្បាប់ និង​ការពារ​បន្ថែម​ទៀត​នូវ​សុចរិតភាព​ក្នុង​ការ​វិនិយោគ។ លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ឧក្រិដ្ឋកម្ម​អនឡាញ​នេះ​មិន​ត្រឹមតែ​បាន​សម្អុយ​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​ក្នុង​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​ស្មោះត្រង់​ប្រទេស​ដ៏​តូច​មួយ​ក្នុង​សហគមន៍​អាស៊ាន​ដែរ។ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ លោក ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ បាន​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៦ ក្រសួង​មហាផ្ទៃ​បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​សកម្មភាព​ការងារ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ និង​ត្រួតពិនិត្យ​ទីតាំង​ការ​ប្រមូលផ្ដុំ។ លោក​បន្ត​ថា ជា​លទ្ធផល ចាប់ពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ដល់​ថ្ងៃទី​២៨ ខែ​កុម្ភៈ ការ​បង្ក្រាប និង​បោសសម្អាត​នៅ​ទូទាំង​ប្រទេស បាន​ចំនួន ២១​លើក ក្នុង​នោះ​ឃាត់​ខ្លួន​បាន​មនុស្ស​ចំនួន ៤១៩​នាក់ ស្មើ​នឹង ១២​សញ្ជាតិ។ ជុំវិញ​បញ្ហា​នេះ […] The post លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​លុបបំបាត់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ទាំងស្រុង​ត្រឹម​ខែ​មេសា appeared first on The Cambodia Daily Khmer .