ខេត្តស្វាយរៀង៖ លោក ឈឹម បុរស ប្រធានមន្ទីរ និងថ្នាក់ដឹកនាំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង នារសៀលថ្ងៃទី៥ខែមីនាឆ្ន២០២៦នេះ បានអញ្ជើញដឹកនាំរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ” ។ ក្នុងឪកាសនោះ ក៏មានវត្តមានចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងនោះក៏មានកាដូអនុស្សាវរីយ៍ រួមទាំងថវិកាមួយចំនួន ជាការលើកទឹកចិត្ដដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ជានារីផងដែរ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។ លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបានអោយដឹងថា ការប្រារព្ធយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា គឺដើម្បីអបអរសាទរពីវឌ្ឍនភាព និងសមិទ្ធផលលើគ្រប់វិស័យរបស់ស្ត្រី ក៏ដូចជាការឆ្លុះបញ្ចាំងលើមេរៀនបទពិសោធ បញ្ហាប្រឈម កាលានុវត្តភាព និងលើកឡើងនូវទិសដៅអាទិភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវសកម្មភាពជាក់លាក់ និងវិធានការជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅសម្រេចបានសង្គមមួយដែលមានបរិយាបន្ន និងសមភាពសម្រាប់ទាំងអស់គ្នា។ លោកបន្តទៀតថា ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី ...