សង្គ្រាម​មជ្ឈិមបូព៌ា៖ ហេតុអ្វី​អ៊ីរ៉ង់ងាក​ទៅ​​វាយប្រហារ​ក្រុម​គួដឌីស្ថាន​នៅ​អ៊ីរ៉ាក់?

នៅ​​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មីនា​នេះ ​​អ៊ីរ៉ង់មិន​ត្រឹម​​តែ​​បន្ត​វាយ​បក​តតាំង​​ប្រឆាំង​នឹង​ផល​ប្រយោជន៍​អ៊ីស្រាអែល​និង​អាមេរិកទេ តែ​ថែម​ទាំង​ដៅ​វាយប្រហារ​លើ​ទីបញ្ជាការដ្ឋាន​របស់​កងកម្លាំង​ទ័ព​គួដឌីស្ថាន​នៅ​អ៊ីរ៉ាក់​ទៀត​ផង។ ថ្វីបើ​អ៊ីរ៉ាក់​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​មែន ប៉ុន្តែ​ក្រុមប្រដាប់​អាវុធ​​គួដឌីស្ថាននៅ​អ៊ីរ៉ាក់​​ ជា​ចលនា​ប្រឆាំងនឹង​រដ្ឋអំណាច​តេហេរ៉ង់ ហើយ​​អាចជា​កម្លាំង​យុទ្ធសាស្ត្រ​របស់​​​​​អាមេរិក​​ក្នុង​ករណី​ត្រូវ​ប្រើ​ទ័ព​ជើង​គោក។