ខេត្តសៀមរាប៖នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បន្តដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់ ៧កន្លែង និងឡដុតធ្យូង ១កន្លែង ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ដោយម្ចាស់អាជីវកម្មណានៅតែបន្តសកម្មភាពល្មើសច្បាប់តទៅទៀត នឹងត្រូវប្រឈមមុខនឹងចំណាត់ការតាមនីតិវិធីច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ។ លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្ត និងមន្រ្ដីជំនាញ បានធ្វើការចុះណែនាំ និងបញ្ឈប់មិនឱ្យមាន និងមិនឱ្យធ្វើសិប្បកម្មកែច្នៃខុសច្បាប់បន្ដទៀត ប៉ុន្តែទីតាំងខាងលើពួកគាត់នៅបន្ដធ្វើសិប្បកម្មកែច្នៃនេះដោយខុសច្បាប់។ ដូច្នេះក្នុងនាមមន្រ្ដីជំនាញ ក្រុមការងារពាក់ព័ន្ធនឹងធ្វើការអនុវត្តតាមផ្លូវច្បាប់ដោយ ធ្វើការរឹបអូសម៉ាស៊ីនកែច្នៃ និងឈើខុសច្បាប់ទាំងនេះជាដាច់ខាត។ លោកក៏បានស្នើឱ្យមានការបង្កើតសហគមន៍ឡធ្យូងគំរូមួយនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលសហគមន៍នេះនឹងតម្រូវឱ្យប្រើប្រាស់តែប្រភេទឈើក្នុងស្រុកដែលមិនប៉ះពាល់ដល់ព្រៃឈើធម្មជាតិ ឬព្រៃសហគមន៍ ដូចជា ដើមស្វាយចន្ទី ឬស្សី និងត្រឡោក ដូងជាដើម។ សូមជម្រាបថា ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងចម្រុះបានចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងសរុបចំនួន៨ មានសិប្បកម្មឈើ ៧កន្លែង និងឡដុតធ្យូង ១កន្លែង ដោយ ក្រុមការងារចម្រុះបានសម្រេចដកហូតនូវឧបករណ៍បម្រើឱ្យសកម្មភាពកែច្នៃឈើជាច្រើនរួមមាន៖ ម៉ាស៊ីនតាប ៤គ្រឿង, ម៉ាស៊ីនវាល ៣គ្រឿង និងម៉ាស៊ីនច្រៀក ៤គ្រឿង, ម៉ាស៊ីនភ្លើង ...