នគរបាលស្រុកសំរោងទងបង្ក្រាបករណីឃាតកម្មឃាត់ ខ្លួនជនសង្ស័យម្នាក់ សម្លាប់ស្ត្រីម្នាក់សង្ស័យចេះអំពើអាបធ្មប់

ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ មន្ត្រីនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មកាប់ សម្លាប់ស្ត្រីចំណាស់ម្នាក់យ៉ាងសាហាវព្រៃផ្សៃ ដោយសង្ស័យស្ត្រីរងគ្រោះចេះអំពើរអាបធ្មប់។ ប្រភពបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តម សេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចូលរួមដោយលោកវរសេនីយ៍ឯក រ៉េត កូលីន ស្នងការរងដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយ វរៈសេនីយ៍ឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង បានបង្រ្កាបករណីឃាតកម្ម ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។ មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៦ នៅវេលាម៉ោង ២០: ៣០ នាទី នៅចំណុចលើផ្លូវលំ ភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីឃាតកម្មដោយគិតទុកជាមុន បង្កឡើហដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្រើកាំបិតផ្គាក់ បានកាប់ទៅលើជនរង គ្រោះឈ្មោះ ពៅ ឃន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ...