តើអ៊ីរ៉ង់មានសព្វាវុធដើម្បីតទល់នឹងអាមរិក និងអ៊ីស្រាអែលបានដល់ពេលណា?

នៅថ្ងៃព្រហស្បតិ៍ ទី៥ មីនានេះ អ៊ីរ៉ង់បានប្រកាសប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ព​អាមេរិកនៅកូវ៉ែត។ ប្រទេសអាហ្សែបៃហ្សង់ថាមានពលរដ្ឋខ្លួន ២នាក់រងរបួសពីការវាយប្រហារដោយដ្រូនអ៊ីរ៉ង់។ ទីប្រឹក្សាដ៏ស្និទ្ធម្នាក់របស់អាយ៉ាតូឡា អាលីខាមេណីបានប្រកាសតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធទី ៤មីនា ថា អ៊ីរ៉ង់អាចកំដរបន្តសង្គ្រាមទល់នឹងអាមេរិក និងអ៊ីស្រាអែលបានយូរតាមតែពួកគេចង់បាន។ តើអ៊ីរ៉ង់មានសមត្ថភាពយោធា និងមានអាវុធគ្រប់គ្រាន់ដើម្បីបន្តសង្គ្រាមយូរអង្វែងបានមែន ឬយ៉ាងណា?