ភ្នំពេញ៖ កម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ២ ច្រើនបំផុតនៅលើពិភពលោកនិងជាប់លេខ ១ ខាងគុណភាព គិតត្រឹមឆ្នាំ២០២៥ ។ ខណៈដំណាំស្វាយចន្ទី ត្រូវបានចាត់ទុកជាដំណាំយុទ្ធសាស្រ្តមួយរបស់កម្ពុជា និងជាដំណាំដែលមានសក្តានុពលខ្ពស់សម្រាប់ការនាំចេញ និងការកែច្នៃ។ ជាក់ស្ដែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួងបរិស្ថាន និង ក្រសួងកសិកម្មបាននាំគ្នារកមធ្យោបាយដើម្បីធ្វើអោយគ្រាប់ស្វាយចន្ទីរបស់កសិករអាច កែច្នៃនាំចេញ កើនឡើងដល់ ២៥ភាគរយនៃផលដំណាំស្វាយចន្ទី នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០ភាគរយ នៅឆ្នាំ២០៣២ខាងមុខនេះ។ ផែនការលើកស្ទួយភោគផលស្វាយចន្ទីនេះ បានធ្វើឡើងតាមរយះការបង្កើតគោលនយោបាយជាតិស្តីពី«ស្វាយចន្ទី» កាលពីឆ្នាំ២០២៣ដែល មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលមានគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជា ប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ គោលនយោបាយនេះ គឺជាយុទ្ធសាស្ត្រ សម្រាប់ជំរុញទីផ្សារ និង ជួយកសិករ ផលិតកម្មកសិកម្ម ជាពិសេស ជួយ ពង្រីក ការកែច្នៃ ស្វាយចន្ទី ឱ្យមានលទ្ធភាពនាំចេញ បានកាន់តែច្រើន ថែម មួយ កម្រិតទៀត និង បង្កើនតម្លៃបន្ថែម ...