ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ស្នើឱ្យរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ពិចារណាគម្រោងបង្កើតនគរសង្ក្រាន្តក្នុងបំណងជំរុញសេដ្ឋកិច្ចជាតិនាពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះឡើងវិញ ព្រោះគម្រោងនេះខាតលុយច្រើនជាងចំណេញ និងក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ គ្មានប្រយោជន៍ដល់ប្រទេសជាតិអ្វីទាំងអស់។ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ មីនា នេះថា គម្រោងបង្កើតនគរសង្ក្រាន្តដែលលោក ហ៊ុន ម៉ានី ត្រៀមរៀបចំឡើងនេះ អាចទាក់ទាញភ្ញៀវទេសចរដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិបានបន្តិចបន្តួចប៉ុណ្ណោះ។ អ្នកឃ្លាំមើលរូបនេះអះអាងថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមនឹងជម្លោះព្រំដែនជាមួយថៃ សព្វថ្ងៃនេះ គម្រោងនគរសង្ក្រាន្តនឹងក្លាយជាភាពខ្ជះខ្ជាយធនធានថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់ទៅវិញ ព្រោះជាការប្រើប្រាស់មិនចំគោលដៅ និងមិនចំកាលៈទេសៈ។ លោក ម៉ែន ណាត ស្នើឱ្យរដ្ឋាភិបាលប្រារព្ធកម្មវិធីចូលឆ្នាំប្រពៃណីជាតិជាលក្ខណៈធម្មតា ព្រោះគម្រោងរៀបចំកម្មវិធីនគរសង្ក្រាន្តដើម្បីអបអរសាទរឆ្នាំថ្មីឲ្យអធិកអធមនាពេលខាងមុខនេះ គឺគ្មានប្រយោជន៍ដល់ប្រទេសជាតិអ្វីទាំងអស់ ដ្បិតប្រទេសកំពុងកើតកលិយុគ រាស្ត្ររងទុក្ខវេទនាដោយសារថៃ ឈ្លានពានជាបន្តបន្ទាប់មកនេះ។ អ្នកឃ្លាំមើលសង្គមរូបនេះជំរុញឱ្យរដ្ឋាភិបាលបង្វែរការយកចិត្តទុកដាក់ទៅលើការដោះស្រាយបញ្ហាព្រំដែនដែលត្រូវថៃ ឈ្លានពាន និងដោះស្រាយបញ្ហាពលរដ្ឋភៀសសឹកវិញប្រសើរជាង ព្រោះថាបើប្រទេសជាតិនៅតែមានជម្លោះព្រំដែន ទោះរដ្ឋាភិបាលខំបង្កើតកម្មវិធីដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិច្រើនប៉ុនណាក៏ដោយ ក៏មិនអាចទៅរួចដែរ។ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន […] The post អ្នកឃ្លាំមើលស្នើឱ្យលោក ហ៊ុន ម៉ានី ពិចារណាឡើងវិញអំពីគម្រោងបង្កើតនគរសង្ក្រាន្តនៅភ្នំពេញ appeared first on The Cambodia Daily Khmer .