អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​នយោបាយ​ការទូត​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាមេរិក បើ​ចង់បាន​ពន្ធគយ​កាន់តែ​ទាប

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​នយោបាយ​ការទូត​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បើ​ចង់បាន​ការ​បញ្ចុះ​ពន្ធ​បដិការ​កាន់តែ​ទាប។ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មីនា នេះ​ថា ពិត​មែន​តែ​លោក ដូណាល់ ត្រាំ ចាញ់​ក្តី​នៅ​តុលាការ​កំពូល​ជុំវិញ​ការ​កំណត់​ពន្ធ​បដិការ​នេះ ប៉ុន្តែ​គាត់​មិន​បាន​ទម្លាក់​បញ្ហា​នេះ​ចោល​ឡើយ គឺ​នៅតែ​បន្ត​ដំឡើង​ពន្ធ​ទៅ​លើ​ប្រទេស​ដទៃ​ទៀត​ដែល​គាត់​ចង់ ដោយ​មិន​ខ្វល់​ពី​ការ​សម្រេច​របស់​តុលាការ​ឡើយ។ លោក សេក សុជាតិ លើកឡើង​ថា ក្នុង​ពេល​ដែល​លោក ដូណាល់ ត្រាំ នៅតែ​ដឹកនាំ​សហរដ្ឋ​អាមេរិក កម្ពុជា​ត្រូវតែ​ធ្វើ​នយោបាយ​ការទូត​ឲ្យ​ស្រប​នឹង​ផែនការ​ដឹកនាំ​របស់​គាត់។ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​នីតិរដ្ឋ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន ដើម្បី​បង្កើត​លំហូរ​នាំចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងៗ​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​សងខាង ក្នុង​នោះ កម្ពុជា​ក៏​ត្រូវ​បង្កើន​ការ​នាំចេញ​ទៅកាន់​ប្រទេស​ដទៃ​ទៀត​ដែរ ពីព្រោះ​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​មិនមែន​មាន​តែ​អាមេរិក​នោះ​ទេ។ កាលពី​ថ្ងៃទី​០៤ ខែ​មីនា អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ក្នុង​ពេល​ចូលរួម​ប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា​ឆ្នាំ​២០២៦ ថា […] The post អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​នយោបាយ​ការទូត​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាមេរិក បើ​ចង់បាន​ពន្ធគយ​កាន់តែ​ទាប appeared first on The Cambodia Daily Khmer .