ពលរដ្ឋ​ខ្មែរ​អាមេរិក​សហការ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក បង្កើត​មូលនិធិ​កង់​សម្រាប់​សិស្ស​ក្រីក្រ​នៅ​ខេត្ត​បន្ទាយមានជ័យ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​សហការ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក ប្រកាស​បង្កើត​មូលនិធិ​កង់​សម្រាប់​សិស្ស​ក្រីក្រ​នៅ​ខេត្ត​បន្ទាយមានជ័យ ក្រោម​ពាក្យ​ស្លោក «កង់​មួយ​គ្រឿង​ប្តូរ​អនាគត​មួយ»។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋ North Carolina និង​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​៥ មីនា នេះ ដោយ​ប្រកាស​ជួបជុំ​ប្រារព្ធ​ពិធី​មូលនិធិ​កង់​នៅ​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៦ ចាប់ពី​វេលា​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ៥​ល្ងាច ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង Lexington នៃ​រដ្ឋ North Carolina។ សេចក្តី​ជូនដំណឹង​ដដែល​នេះ អះអាង​ថា កង់​ទាំងនេះ​នឹង​ត្រូវ​ប្រគល់​ជូន​សិស្ស​ក្រីក្រ​ដែល​បាន​ផ្លាស់​ទីលំនៅ​ដោយសារ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នៅ​ឃុំ​ឫស្សីក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ព្រោះ​នៅ​តំបន់​ជនបទ កង់​គឺជា​ជំនួយ​ដ៏​សំខាន់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ដូចជា អាច​ធ្វើ​ដំណើរ​ទៅ​សាលា​សម្រាប់​ការ​សិក្សា និង​សម្រាប់​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​ផ្សេងៗ​ក្នុង​គ្រួសារ ជាដើម។ ប្រភព​ដដែល​បញ្ជាក់​ថា សម្រាប់​កង់​មួយ​តម្លៃ ៦៥​ដុល្លារ នឹង​ត្រូវ​ប្រគល់​ជូន​សិស្ស​ម្នាក់ ចំណែក​កង់​ពីរ​តម្លៃ ១៣០​ដុល្លារ​សម្រាប់​សិស្ស​ពីរ​នាក់ ខណៈ​កង់​ប្រាំ​តម្លៃ ៣២៥​ដុល្លារ សម្រាប់​សិស្ស ៥​នាក់ និង​កង់ ១០ តម្លៃ ៦៥០​ដុល្លារ គឺ​សម្រាប់​ប្រគល់​ឱ្យ​សិស្ស ១០​នាក់។ មូលនិធិ​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ភៀស​សឹក​ដោយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នៅតែ​មិន​អាច​វិលត្រឡប់​ទៅ​ភូមិកំណើត​វិញ​បាន​ក្នុង​ពេលនេះ ទោះ​មាន​បទ​ឈប់​បាញ់​ហើយ​ក៏ដោយ។ ក្រសួង​មហាផ្ទៃ […] The post ពលរដ្ឋ​ខ្មែរ​អាមេរិក​សហការ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក បង្កើត​មូលនិធិ​កង់​សម្រាប់​សិស្ស​ក្រីក្រ​នៅ​ខេត្ត​បន្ទាយមានជ័យ appeared first on The Cambodia Daily Khmer .