អាមេរិក : នៅពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយដ៏មានសារៈសំខាន់ ដោយបង្ហើបឱ្យដឹងពីកិច្ចប្រជុំកំពូលជាមួយក្រុមហ៊ុនផលិតសព្វាវុធធំៗរបស់អាមេរិក ដែលនាំឱ្យមានការព្រមព្រៀងបង្កើនផលិតកម្មសព្វាវុធប្រភេទ “Exquisite Class” ឱ្យបាន ៤ ដង។ សេចក្តីប្រកាសនេះ មិនមែនគ្រាន់តែជាដំណឹងសេដ្ឋកិច្ចធម្មតានោះទេ ប៉ុន្តែវាគឺជាសញ្ញាបង្ហាញពីគោលនយោបាយការបរទេស និងយុទ្ធសាស្ត្រយោធារបស់អាមេរិកនៅក្នុងឆាកអន្តរជាតិដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។ ការប្រកាសបង្កើនផលិតកម្មសព្វាវុធ ៤ ដង គឺជាសកម្មភាពមួយដែលបង្ហាញថា រដ្ឋាភិបាលអាមេរិកកំពុងរៀបចំខ្លួនសម្រាប់សង្គ្រាមដ៏យូរអង្វែង ឬជម្លោះធំៗនៅតាមតំបន់យុទ្ធសាស្ត្រមួយចំនួន។ ការចូលរួមរបស់ក្រុមហ៊ុនយក្សដូចជា Lockheed Martin, Raytheon, និង Boeing បង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាល និងឧស្សាហកម្មយោធា ដែលជារចនាសម្ព័ន្ធស្នូលនៃអ្វីដែលអតីតប្រធានាធិបតី Dwight Eisenhower ធ្លាប់ហៅថា “Military-Industrial Complex”។ អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងសេចក្តីប្រកាសរបស់លោកត្រាំ គឺការលើកឡើងដោយចំហរអំពីការប្រើប្រាស់គ្រាប់រំសេវក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា។ លោកថានេះជាសញ្ញានយោបាយដ៏ច្បាស់មួយផ្ញើទៅកាន់រដ្ឋាភិបាលទាំងពីរ ជាពិសេសអ៊ីរ៉ង់ ដែលកំពុងស្ថិតក្នុងជម្លោះផ្ទាល់ជាមួយអាមេរិក និងអ៊ីស្រាអែល។ ការប្រកាសថាអាមេរិកមាន ស្ដីពីស្តុកគ្រាប់រំសេវស្ទើរមិនអស់ គឺជាការបញ្ជូនសារមួយទៅកាន់ក្រុមប្រឆាំងថា អាមេរិកអាចបន្តប្រតិបត្តិការយោធាបានយូរអង្វែងដោយគ្មានការថយចុះ។ ដោយឡែក ការបង្កើនផលិតកម្មសព្វាវុធរបស់អាមេរិក កើតឡើងក្នុងពេលដែលតុល្យភាពអំណាចពិភពលោកកំពុងប្រែប្រួលយ៉ាងខ្លាំង។ ក្នុងនោះប្រទេសចិនកំពុងពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង រុស្ស៊ីបន្តសង្គ្រាមនៅអ៊ុយក្រែន ...