អន្តរជាតិ ៖ ឆ្លើយតបនឹងការថ្លែងរបស់ប្រធានាធិបតីអាមេរិកដែលជំរុញឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយថា ការទាមទាររបស់សហរដ្ឋអាមេរិកដើម្បីឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ គឺជា «សុបិន្ត» ដែលពួកគេគួរតែយកវាទៅកប់ក្នុងផ្នូរជាមួយគ្នា។ ជាមួយគ្នាលោកក៏បានសុំទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសក្នុងតំបន់ ដោយអះអាងថាមានការភន្ត័ច្រលំនៅក្នុងការប្រាស្រ័យទាក់ទងគ្នា។ លោក Masoud Pezeshkian បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាមួយដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋនៅថ្ងៃសៅរ៍នេះ។ ការអត្ថាធិប្បាយទាំងនេះរបស់ប្រធានាធិបតីអ៊ីរ៉ង់ កើតឡើងនៅពេលដែល អ៊ីរ៉ង់បានបើកការបាញ់ប្រហារយ៉ាងខ្លាំងដោយកំណត់គោលដៅទៅលើរដ្ឋអារ៉ាប់ឈូងសមុទ្រនៅព្រឹកថ្ងៃសៅរ៍ ខណៈដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបន្តការវាយប្រហារតាមអាកាសរបស់ពួកគេដោយកំណត់គោលដៅទៅលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ឧត្តមនាវីឯកកងទ័ពជើងទឹក ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ដែលត្រួតពិនិត្យប្រតិបត្តិការនៅមជ្ឈិមបូព៌ា អ៊ីរ៉ង់បានវាយប្រហារប្រទេសចំនួន ១២ ហើយ។ នៅពេលសង្គ្រាមនៅដើមបូព៌ាបានចូលដល់សប្តាហ៍ទីពីរនៅថ្ងៃសៅរ៍នេះ មានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងអំពីពេលវេលាបញ្ចប់អរិភាព ខណៈដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានទាមទារឱ្យទីក្រុងតេអេរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ» ដើម្បីបញ្ចប់ការវាយលុកដែលកំពុងឈានចូលសប្តាហ៍ទី២។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រ លោកត្រាំបាននិយាយថា បន្ទាប់ពីការចុះចាញ់ និងមានការជ្រើសរើសមេដឹកនាំ និងអាចទទួលយកបាន។ លោកត្រាំនិយាយថែមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងជួយកសាងអ៊ីរ៉ង់ឡើងវិញ ដោយធ្វើឱ្យវាកាន់តែធំ ប្រសើរជាងមុន និងរឹងមាំជាងពេលណាៗទាំងអស់។ ការបញ្ចេញវោហាសាស្រ្តខ្លាំងទៅមករវាងមេដឹកនាំប្រទេសទាំងពីរ បានបង្ហាញថានឹងមិនទាន់មានទីបញ្ចប់នៃការប្រយុទ្ធគ្នាដែលអាចមើលឃើញទុកជាមុននោះទេ។ ថ្មីៗនេះរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធថ្មីចំនួន ១៥១ លានដុល្លារទៅឱ្យអ៊ីស្រាអែល ...